Home

  • អ៊ីរ៉ង់​ព្រ.​មាន​ថា​បើ​អាមេរិ​កហ៊ាន​ប៉ះ​ពាល់​ខ្លួន​អាច​ត្រូវ​ព្រនង់​យ៉ាង​ដំណំ

    អ៊ីរ៉ង់​ព្រ.​មាន​ថា​បើ​អាមេរិ​កហ៊ាន​ប៉ះ​ពាល់​ខ្លួន​អាច​ត្រូវ​ព្រនង់​យ៉ាង​ដំណំ

    ទី​ក្រុង​តេអេរ៉ង់​៖ ​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ព្រមាន​ថា​បើ​​អាមេរិក ឬ​ប្រទេស​ដទៃ​ហ៊ាន​ធ្វើអ្វី​អ៊ីរ៉ង់ ពួក​គេ​ប្រាកដ​ជា​ត្រូវ​ព្រនង់​ជា​មិន​ខាន​។ ប្រសាសន៍​របស់​មេ​ដឹក​នាំ​អ៊ីរ៉ង់​រូប​នេះ​ផ្សាយ​តាម​ទូរ​ទស្សន៍​ និង​ត្រូវ​គេ​យក​ទៅ​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជា​ផ្លូវ​ការ​របស់​រដ្ឋ​។ ការ​ព្រមាន​នេះ​ក៏​កើត​មាន​ឡើង​នៅ​ពេល​សភាព​ការណ៍​កាន់​តែ​ឡើង​កម្ដៅ​រ​វាង​ទី​ក្រុង​វ៉ាស៊ីន​តោន និង​តេ​អេ​រ៉ង់​។

    ម៉្យាង​ទៀត​ កា​រព្រមាន​នេះ​កើត​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​អ៊ីរ៉ង់​ត្រូវ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​ដែល​ក្រុម​ហ៊ូ​ទី​វាយ​ប្រហារ​នាវា​ដឹក​ទំនិញ​នៅ​សមុទ្រ​ក្រហម​។ ក្រុម​ហ៊ូទី​​កំពុង​គ្រប់​គ្រង​ប្រទេស​យេម៉ែន​ភាគ​ច្រើន និង​កំពុង​ធ្វើ​សកម្មភាព​យោធា​យ៉ាង​ពុះ​កញ្ជ្រោល​ ហេតុ​នេះ​អាមេរិក​​ចាត់​វិធាន​ការ​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​ពួ​កគេ​។​

    សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​មិន​ទាន់​​បង្ហាញ​សញ្ញា​​ធូរ​ស្បើយ​នៅ​ឡើយ​ទេ​។ បន្ទាប់​ពី​អាមេរិក​វាយ​ប្រហារ​​​មូល​ដ្ឋាន​ខ្លួន​​របស់​ក្រុម​ហ៊ូ​ទី និង​បន្ទាប់​ពី​អ៊ីស្រា​អែល​​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​នៅ​ហ្កាហ្សា ហ៊ូទី​ក៏​​​សច្ចា​ថា​ខ្លួន​​មិន​​ដក​ថយ​ជា​ដាច់​ខាត​។ ថ្មី​ៗ​នេះ ហ៊ូទី​បាញ់​មី​ស៊ីល​ចូល​​​អ៊ីស្រាអែល​ ធ្វើ​ឱ្យ​អ៊ីស្រាអែល​បញ្ចេញ​សំឡេង​ស៊ីរ៉ែន​​ស្រែក​កង​រំពង​ពាស​ពេញ​​​ទី​ក្រុង​តែឡាវីវ និង​យេរូសាឡឹម​។​

    ដោយ​សារ​អ៊ីរ៉ង់​ជា​អ្នក​គាំទ្រ​ក្រុម​ហ៊ូទី​នៅ​យេម៉ែន, ក្រុម​ហេស​បូឡា​នៅ​លីបង់ និង​​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា​ ដូច្នេះ ធ្វើ​ឱ្យ​គេ​ព្រួយ​បារម្ភ​ថា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ អ៊ីរ៉ង់​ខ្លួន​ឯង​ក៏​កំពុង​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ផង​ដែរ​។ អ៊ីស្រាអែល​អាច​នឹង​វាយ​ប្រហារ​ទី​តាំង​នុយ​ក្លេអ៊ែររបស់​អ៊ីរ៉ង់​​នៅថ្ងៃ​ណា​មួយ​ដោយ​មាន​ជំនួយ និង​ការ​គាំទ្រ​ពី​អាមេរិក​។ អាមេរិក​និយាយ​រួច​ហើយ​ថា​​ខ្លួន​មិនអាច​​បណ្ដោយ​​​ឱ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​បាន​សម្រេច​ជា​ដាច់​ខាត​។​

    នៅ​ថ្ងៃ​សុក្រ​​សប្ដាហ៍​នេះ អគ្គ​មគ្គុ​ទេស​ក៍​អ៊ីរ៉ង់​​ប្រកាស​ច្រាន​ចោល​​ការ​អះ​​អាង​របស់​អាមេរិក​ដែល​ថា​​ក្រុម​ចលនា​ប្រដាប់​អាវុធ​ទាំង​នោះ​ជា​កូន​ចៅ​របស់​អ៊ីរ៉ង់​។ អ៊ីរ៉ង់​ថា​ពួក​គេ​ជា​ក្រុម​ឯក​រាជ្យ​-ម្ចាស់​ការ​។ ដូច្នេះ​អ៊ីរ៉ង់​គ្មាន​បាន​បង្គាប់​បញ្ជា​ពួក​គេ​ទេ​។ កាល​ពី​ដើម​ខែ​មីនា លោក​ត្រាំ​ថ្លែង​ថា​លោ​កបាន​ផ្ញើ​​លិខិត​មួយ​ច្បាប់​​ជូន​អគ្គ​មគ្គុ​ទេសក៍​​​​អ៊ីរ៉ង់​ដើម្បី​ជំរុញ​ឱ្យ​គាត់​​ជ្រើស​រើស​យក​ផ្លូវ​ចរ​ចា​គ្នា​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​។ បើ​សិន​អ៊ីរ៉ង់​ហ៊ាន​ជំទាស់​នឹង​បំណង​ល្អ​នេះ​​ ​ត្រាំ​​ព្រមាន​​​ប្រើ​ប្រាស់​កម្លាំង​យោធា​។

    រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ចាត់​ទុក​ថា​លិខិត​​នោះ​មាន​ចរិត​គំរាម​កំហែង​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​វា​ជា​ការ​បោះ​ដៃ​​​រក​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ជា​ឱកាស​សម្រាប់​ការ​សន្ទនា​គ្នា​។ រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​អ៊ីរ៉ង់​កំពុង​ពិភាក្សា​គ្នា​ដើម្បី​រក​វិធី​​​ឆ្លើយ​តប​បែប​ណា​ចំពោះ​លិខិត​នោះ​។ អគ្គ​មគ្គុទេស​ក៍​អ៊ីរ៉ង់​ធ្លាប់​បាន​ច្រាន​ចោល​ការ​បោះ​ដៃ​របស់​លោ​កត្រាំ​មួយ​សា​ហើយ​​ ហើយ​ចោទ​ប្រកាន់​ថា​លោ​កត្រាំ​​និយាយ​បាន​តែ​នៅ​លើ​បបូរ​មាត់​ថា​ចង់​ចរ​ចា​គ្នា​។ ប៉ុន្តែ​ធាតុ​ពិត​ គាត់​ចូល​ចិត្ត​និយាយ​សម្លុត និង​គំរាម​កំហែង​គេ​៕​

  • ក្រោយ​ចូលបំភ្លឺ​ពាក្យ«ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព» គ្រូ​ជោគជ័យ ​អនុញ្ញាតឲ្យ​ទៅផ្ទះ​វិញ​

    ក្រោយ​ចូលបំភ្លឺ​ពាក្យ«ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព» គ្រូ​ជោគជ័យ ​អនុញ្ញាតឲ្យ​ទៅផ្ទះ​វិញ​

    រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ចូល​បំភ្លឺ នូវ​ពាក្យ​ថា “​ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព​” គ្រូ​ជោគជ័យ ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​វិញ នោះ​ជា​ការ​លើក​ឡើង​របស់​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ សូម​ជម្រាប​ជូន​អំពី​ករណី​បុរស​ម្នាក់​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាត ដែល​បាន​ប្រើ​ពាក្យ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ពាក់​ពន្ធ​និង​ខ្លឹមសារ “​ចំ​ចាត់​ក្មេង​ទំនើង និង​ចោរប្លន់​ឲ្យ​អស់ ទើប​អាច​និយាយ​បាន​ថា យើង​មាន​សន្តិភាព​” ។

    លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បន្ត​ថា ពាក់​ពន្ធ​ករណី​នេះ បុរស​រូប​នេះ នៅ​ព្រឹក​មិ​ញ គឺ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ បាន​ចូលខ្លួន​ទៅ​តាម​ពេលវេលា នៃ​ការ​កោះ​អញ្ជើញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បាន​ជួប​ជាមួយនឹង​មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​យើង​ធ្វើការ​សួរនាំ អំពី​ខ្លឹមសារ ដែល​គាត់​បាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ពាក់​ពន្ធ និង​ហៅ​ថា ពាក្យ​សន្តិភាព ។

    លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បន្ត​ទៀត​ថា អ៊ីចឹង ក្រោយ​ពី​ការ​សាកសួរ អស់រយៈពេល​០២ ទៅ​៣​ម៉ោង ចុង​ក្រោយគឺ​គាត់​បាន​ទទួល​សារភាព ​និង​ទទួល​ការ​យល់​ខុស អំពី​ពាក្យ​សន្តិភាព និង​អំពី​ពាក្យ​ កំចាត់​ក្មេង​ទំនើង និង​អំពើ​ចោរកម្ម ។ ឥឡូវនេះ គាត់​បាន​និយាយ​បកស្រាយ​តាម​ផេ​ក​ផ្លូវការ​របស់​គាត់ អំពី​អ្វី ដែល​ជា​តម្លៃ នៃ​សន្តិភាព ហើយ​បែងចែក​អំពី​អ្វី ដែល​ជា​កិច្ច​ការងារ​ សន្តិសុខ សណ្តាប់ធ្នាប់ ដែល​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់ ។

    លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បានអោយ​ដឹង​ទៀត​ថា ការ​ផ្សារ​ភ្ជាប់ នូវ​ខ្លឹមសារ​របស់​គាត់​នោះ គឺ​ដោយសារ​តែ ទី​១ គាត់​បាន​យល់ ហើយ​បានឃើញ​អំពី​សកម្មភាព​ករណី​ចោរឆក់​កាបូប​លើ​ស្ត្រី​បរទេស​ម្នាក់ និង​សង្សារ​របស់​គាត់ នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ នា​ពេល​កន្លង​ទៅ ហើយ​គាត់ ក៏​មាន​អារម្មណ៍​មួយ​ថា អ្វី​ដែល​ជា​ការ​ពាក់ព័ន្ធ​កិច្ច​ការងារ​សន្តិសុខ គឹ​លោក​ចង់​ជំរុញ​ឲ្យ​មានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប ឲ្យ​មាន​សុខ​សុវត្ថិភាព កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ជនបរទេស ។ ប៉ុន្តែ​អ្វី ដែល​យើង​បានឃើញ និង​ការ​ទទួលស្គាល់​កំហុស​របស់​គាត់ គាត់​ថា អ្វី​ដែល​ជា​កិច្ច​ការងារ​ថែរក្សា​ការពារ​សន្តិសុខ គាត់​បាន​ទទួលយក ថា សមត្ថកិច្ច​បាន​យកចិត្តទុកដាក់ ស្រាវជ្រាវ បង្ក្រាប រាល់​កិច្ចការ​បង្កា​ទប់ស្កាត់​បញ្ហា​បទល្មើស​គ្រប់​ប្រភេទ ។

    អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា អ៊ីចឹង កិច្ច​ការងារ​នេះ បើ​តាម​គោលការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ដដែល គឺ​សមត្ថកិច្ច បាន​អនុញ្ញាត​ឲ្យ​បុរស​ឈ្មោះ ប៊ុ​ន រស្មី ហៅ ប៊ុ​ន ផាត ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ផ្សព្វផ្សាយ នូវ​កិច្ច​ការងារ និង​ខ្លឹមសារ​មួយ​ចំនួន ដែល​មិន​ទាន់​បាន​យល់​អំពី​អត្ថន័យ ដែល​យើង​ប្រើប្រាស់​ខុសឆ្គង នូវ​ពេលវេលា ក៏​ដូច​ខុសឆ្គង នូវ​ពាក្យពេចន៍​មួយ​ចំនួន ដែល​យើង​មិន​អាចយ​កមក​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​បាន​ទេ ៕

  • រដ្ឋបាល​រាជធានី​ភ្នំពេញ​ ត្រៀម​រថយន្ដក្រុង​ជិត៦០០​គ្រឿង ​ដឹក​ជ​ញ្ជូ​ន​ប្រជាពលរដ្ឋ​ ​ឥត​គិតថ្លៃ រយៈពេល​៦​ថ្ងៃ ​បុណ្យចូលឆ្នាំ​ខ្មែរ​

    រដ្ឋបាល​រាជធានី​ភ្នំពេញ​ ត្រៀម​រថយន្ដក្រុង​ជិត៦០០​គ្រឿង ​ដឹក​ជ​ញ្ជូ​ន​ប្រជាពលរដ្ឋ​ ​ឥត​គិតថ្លៃ រយៈពេល​៦​ថ្ងៃ ​បុណ្យចូលឆ្នាំ​ខ្មែរ​
    default

    រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៥ របស់​ក្រសួង​មុខងារសាធារណៈ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងរៀបចំ​រថយន្តក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ ដោយ​មិន​បង់ប្រាក់​ រយៈពេល ០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ និង​ទៅ​កម្សាន្ត​សប្បាយ សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់​សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយ​ក្នុង​នោះ​ រួម​មាន ​៖

    ១-​សេវា​ដឹក​ជញ្ជូន ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១០០​គ្រឿង សម្រាប់​បម្រើ​ដល់​ប្រតិបត្តិការ​តម្រាយ៍​ខ្សែ​រត់​ជា​ប្រក្រតី​ក្នុង​រាជធានី​ភ្នំពេញ​ ។

    ២-​សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត និង​ពី​បណ្តា ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​៖ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង ព្រមទាំង​បាន​រៀបចំ ទឹក​ពិសា​បរិសុទ្ធ​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​រថយន្តក្រុង​នីមួយ​ៗ តាម​គោលដៅ​ចេញដំណើរ​ផង​ដែរ ដែល​មាន​គោលដៅ ទីតាំង និង​ពេលវេលា​ចេញដំណើរ​លម្អិត ដូច​ខាងក្រោម​៖

  • អាជ្ញាធរ​ភ្នំពេញ នឹង​រៀបចំ សង្ក្រាន្ត​វត្ត​ភ្នំ ឱ្យ​កាន់តែ​ល្អ ព្រោះថា​«​សង្ក្រាន្ដ​»​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍

    អាជ្ញាធរ​ភ្នំពេញ នឹង​រៀបចំ សង្ក្រាន្ត​វត្ត​ភ្នំ ឱ្យ​កាន់តែ​ល្អ ព្រោះថា​«​សង្ក្រាន្ដ​»​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍

    រាជធានី​ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​វប្បធម៌ វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” ២០២៥ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ នា​ឆ្នាំម្សាញ់ ឆ្នាំ​២០២៥​នេះ ឱ្យ​បាន​ល្អ​បំផុត ដោយសារ​ថា «​សង្ក្រាន្ដ​» នេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍ ។

    ការ​ណែនាំ​បែប​នេះ របស់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២០ មីនា​នេះ ខណៈ​លោក​បាន​អញ្ជើញ​ជា​អធិបតី​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” ២០២៥ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់​ខាង​មុខ​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

    លោក កើត ឆែ បាន​មាន​ប្រសាសន៍​ថា ថ្មី​ៗ​នេះ​មាន​បណ្តាញ​សង្គម​មួយ​នោះ បាន​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត ដោយ​ថា «​ភ្នំពេញ​ដូនពេញ ក្លាយជា​ទីកន្លែង​សក្ការៈ​របស់​យួន​ហើយ​»​។ ការ​បង្ហោះ នូវ​ព័ត៌មាន​ក្លែងក្លាយ​ខុស​ពី​ការ​ពិត​នេះ ពួក​គេ​ធ្វើ​ឡើង ដើម្បី​បំផ្លាញ​ជាតិ​របស់​យើង ។

    លោក​បញ្ជាក់​ថា ៖ ពួក​អគតិ តែងតែ​ប្រឆាំង​នៅ​ពេល ដែល​ពួក​គេ​បានដឹង​ថា រាជរដ្ឋាភិបាល​បង្កើត​បាន​នៅ​សមិទ្ធផល​ធំ​ៗ​ជូន​ជាតិ​។ ជាក់ស្តែង​ពេល​នេះ រាជរដ្ឋាភិបាល​របស់​យើង​កំពុង​រៀបចំ «​សង្ក្រាន្ដ​»​នេះ​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​យ៍ ទើប​ពួក​គេ​បង្កើត​ឱ្យ​មាន​ជា​ព័ត៌មាន​ក្លែងក្លាយ​ខុស​ពី​ការ​ពិត​នេះ​ឡើង​។ ដូច​ច្នេះ​ទេ សូម​ឱ្យ​ទាំងអស់​គ្នា​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំម្សាញ់​ខាង​មុខ​នេះ​ឱ្យ​បាន​ល្អ​បំផុត ។

    “​សង្ក្រាន្ត​វត្ត​ភ្នំ​” នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ មាន​រយៈពេល ០៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ ហើយ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ “​សង្ក្រាន្ត​វត្ត​ភ្នំ​”​នេះ បាន​លើក​ឡើង​ពី​ការ​រៀបចំ​ជា​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដង្ហែ​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ សម្ដែង​សិល្បៈ របាំ​ប្រពៃណី របាំ​បុរាណ ល្បែង​ប្រជាប្រិយ​ជាតិ ប្រគំ​តន្ត្រីបុរាណ​-​សម័យ រាំ​លេង​កម្សាន្ត តាំង​បង្ហាញ​ឧបករណ៍​តន្ត្រីបុរាណ​ជាដើម​។ បន្ថែម​ពី​នេះ កិច្ចប្រជុំ​នេះ ក៏​បាន​លើក​ឡើង​ពី​ការ​គិតគូរ​លើ​ការ​ជួសជុល​សួន​កុមារ ជួសជុល​នាឡិកា​ជួសជុល​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ តុបតែង​ភ្លើង​បន្ថែម​ទាំង​នៅ​ខាងក្នុង និង​ខាងក្រៅ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​តំបន់​ជុំវិញ​វត្ត​ភ្នំ ។

    បន្ថែម​ពី​នេះ “​សង្ក្រាន្ត​វត្ត​ភ្នំ​” ក៏​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ​ផង​ដែរ ពោល​គឺ​ផ្លូវ​ថ្មើរជើង​នឹង​បើក​បន្ត​ទៅ​ដល់​ទៅ​៥​ថ្ងៃ ដោយ​បន្ថែម​៣​ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​រហូត​បញ្ចប់​បុណ្យចូលឆ្នាំ​ថ្មី ៕

  • ប៉ូឡូញ​ត្រៀម​បង្កើត​ចម្ការ​មីន​ធ្វើ​ជា​ខែល​ការ​ពារ​នៅ​ព្រំ​ដែន​ជាប់​នឹង​រុស្ស៊ី

    ប៉ូឡូញ​ត្រៀម​បង្កើត​ចម្ការ​មីន​ធ្វើ​ជា​ខែល​ការ​ពារ​នៅ​ព្រំ​ដែន​ជាប់​នឹង​រុស្ស៊ី

    ទី​ក្រុង​វ៉ាសូវី៖ ប៉ូឡូញ​ចង់​ប្រែ​ក្លាយ​ព្រំ​ដែន​ខាង​កើត​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ដែល​ជាប់​នឹង​ប្រទេស​រុស្ស៊ី​ទៅ​ជា​ចម្ការ​មីន​។ ប៉ូឡូញ​ត្រៀម​ដក​ខ្លួន​​​ពី​ «សន្ធិ​សញ្ញា​ប្រឆាំង​គ្រាប់​មីន​» ដើម្បី​មាន​សិទ្ធិ​ប្រើ​គ្រាប់​មីន​ដោយ​ស្រប​ច្បាប់។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សភាព​ការណ៍​ប្រែ​ប្រួល​​ គួប​ផ្សំ​នឹង​ចរិត​ឈ្លាន​ពាន​របស់​រុស្ស៊ី​។ នេះ​បើ​​តាម​ការ​ផ្សាយ​របស់​កាសែត​​RMF24​​។

    ការ​ដែល​ប៉ូឡូញ​សម្រេច​ចិត្ត​ដក​ខ្លួន​​ថយ​ពី​អនុ​សញ្ញា​ទី​ក្រុង​អូតាវ៉ា​នោះ​អាច​ល្មម​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទូទៅ​​យល់​បាន​ថា​អឺរ៉ុប​កំពុង​សម្លឹង​ឃើញ​រុស្ស៊ី​ជា​ប្រទេស​ឈ្លាន​ពាន​មក​លើ​ខ្លួន​កាន់​តែ​ខ្លាំង​។ នេះ​​គ្រាន់​តែ​ជាវិធាន​ការ​បឋម​ៗ​តែ​ប៉ុណ្ណោះ​សម្រាប់​ទប់​ទល់​ជា​មួយ​រុស្ស៊ី​ដែល​ប៉ូឡូញ​ព្យាករ​ថា​ទៅ​ថ្ងៃ​អនាគត​អាច​នឹង​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយ​គ្នា​ជា​មិន​ខាន​។​

    ប៉ូឡូញចាប់​ផ្ដើម​រៀប​ជើង​ព្រួល​ជា​បណ្ដើរ​ៗ​ហើយ​​នៅ​ក្នុង​សេណារីយោ​ដែល​អាច​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​បី​។ ដូច្នេះ​ប៉ូឡូញ​ត្រៀម​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ណែ​នាំ​ស្ដី​ពី​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ខ្លួន​​ឯង​នៅ​ក្នុង​គ្រា​អាសន្ន​នា​ដំណាច់​ឆ្នាំ​២០២៥​។ ប៉ូឡូញ​ក៏​កំពុង​សាង​សង់​ខែល​ការ​ពារ​ព្រំ​ដែន​ខាង​កើត​ផង​ដែរ​។ ក្រុម​អ្នក​តំណាង​រាស្ត្រ​ប៉ូឡូញ​​ចាត់​ទុក​ថា​នេះ​ជា​ប្រតិ​បត្តិ​ការ​សឹក​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​​​។

    នៅ​ក្នុង​បទ​សម្ភាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​សារ​ព័ត៌​មាន​សួរ​​អនុរដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ​ប៉ូឡូញ​​ថា​​ «តើ​ប៉ូឡូញ​ត្រូវ​តែ​ដក​ខ្លួន​​​ពី​សន្ធិ​សញ្ញា​ប្រឆាំង​គ្រាប់​មីន​ដែរ​ឬ​ទេ​?»។​ លោក​ឆ្លើយ​តប​ថា​យើង​គ្មាន​ជម្រើស​ផ្សេង​ទេ​។ លោក​​ថា​សភាព​ការណ៍​នៅ​តាម​ព្រំ​ដែន​ឈាន​ដល់​ដំណាក់​កាល​គ្រោះ​ថ្នាក់​ខ្លាំង​។ លោក​ចង់​និយាយ​សំដៅ​ទៅ​​លើ​តំបន់​ព្រំ​ដែន​រវាង​ប៉ូឡូញ-​​បេ​ឡា​រូស និង​ប៉ូឡូញ-​​រុស្ស៊ី​​។ លោក​ចាត់​ទុក​ថា​ព្រំ​ដែន​ទាំង​២​នេះ​ជា​ធាតុ​ផ្សំ​​ដ៏​សំខាន់​នៃ​​ផែន​ការ​សាង​សង់​ខែល​​ការ​ពារ​នៅ​ភាគ​ខាង​កើត​។

    លោក​យល់​ថា​ឥឡូ​វនេះ​បេឡារូស​ប្រៀប​ដូច​ជា​មនុស្ស​តែ​មួយ​ជា​មួយ​រុស្ស៊ី​ទៅ​ហើយ​។ នៅ​ពេ​ល​លោក​ពូទីន​និយាយ​អ្វី​ លោក​លូកាសឹន​កូ (ប្រធានា​ធិបតី​បេឡារូស) ចាំ​តែ​ថា​តាម​ និង​​ចាំ​តែ​ធ្វើ​តាម​តែ​ប៉ុណ្ណោះ​។ អនុ​រដ្ឋ​មន្ត្រី​ប៉ូឡូញ​រូប​នេះ​បាន​​និយាយ​រំលឹក​ទៅ​ដល់​ថ្ងៃ​ដែល​រុស្ស៊ី​វាយ​លុក​ចូល​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០២២​​គឺមាន​ចំណុច​ចាប់​ផ្ដើម​ចេញ​​ពី​ទឹក​ដី​បេឡារូស​នេះ​តែ​ម្ដង​។ បច្ចុប្បន្ន​នេះ ប៉ូឡូញ​គ្មាន​គ្រាប់​មីន​នៅ​ក្នុង​ដៃ​ទេ​។ ប៉ុន្តែ​ប៉ូឡូញ​មាន​សមត្ថ​ភាព​អាច​ផលិត​បាន​នា​ពេល​អនា​គត​​។

    កាល​ពី​ថ្ងៃ​អង្គារ​ ប្រទេស​សមាជិក​អង្គ​ការ​ណាតូ​ចំនួន​បួន​គឺ​ប៉ូឡូញ ឡាត​វី អេស្តូនី និ​ងលីទុយ​អានី បាន​ប្រកាស​ថា​ខ្លួន​នឹង​ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​ប្រឆាំង​គ្រាប់​មីន​។ សន្ធិ​សញ្ញានេះ​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៧​។ រហូត​មក​ដល់​ពេល​នេះ ប្រទេស​​ជាង​១៦០​បាន​ផ្ដល់​សច្ចា​ប័ន​។ ប៉ុន្តែ​ប្រទេស​ខ្លះ​មិន​ផ្ដល់​សច្ចា​ប័ន​ទេ​ដោយ​សារ​ហេតុ​ផល​សន្តិ​សុខ​ជាតិ​។ មាន​ន័យថា​ពួក​គេ​ត្រូវ​ការ​រក្សា​ទុក​គ្រាប់​មីន។ ឧទាហរណ៍​ដូច​ជា​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​មិន​ដែល​បាន​ផ្ដល់​សច្ចា​ប័ន​ម្ដង​ណា​ទេ​។ ពួក​គេ​ត្រូវ​ការ​រក្សា​ទុក​មីន​រាប់​លាន​គ្រាប់​នៅ​តំបន់​គ្មាន​កង​ទ័ព​ (ព្រំ​ដែន​កូរ៉េ​ទាំង​២​) ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​កូរ៉េ​១៩៥០-៥៣​៕​​

  • រថយន្ត​១​គ្រឿង ឆ្លង​ចរន្ត​ខ្សែភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ស្រុក​ស្វាយ​ទាប

    រថយន្ត​១​គ្រឿង ឆ្លង​ចរន្ត​ខ្សែភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ស្រុក​ស្វាយ​ទាប

    ខេត្តស្វាយរៀង ៖ រថយន្ត​មួយ​គ្រឿង ខណៈ​កំពុង​តែ​បើកបរ​នៅ​លើ​ដងផ្លូវ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រហូត​អស់​សល់​តែ​គ្រោងឆ្អឹង ។

    បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០២៥ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១៤D ស្ថិត​នៅ​ភូមិ​ត្រពាំងរុន ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ។

    ប្រភព​បន្ត​ថា រថយន្ត ដែល​ឆេះ​ម៉ាក MORNING ហើយ​មូលហេតុ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ខ្សែភ្លើងក្នុងរថយន្ត ​បណ្តាល​ឲ្យ​ឆាបឆេះ​តែ​ម្តង ។

    ប្រភព​បន្ត​ទៀត​ថា រថយន្ត​ខាងលើ​នេះ ខណៈ​កំពុង​បើកបរ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ម្ចាស់​រថយន្ត បាន​ចាប់​ហ្វ្រាំង​ឈប់បន្ទាន់ រួច​បើកទ្វា​រថយន្ត​រត់​ចេញ ហើយស្រែក​ហៅ​ឲ្យ​អ្នកស្រុក ជួយ​ពន្លត់ភ្លើង តែ​មិន​រលត់ ក៏​ទូរ​សព្ទ​ហៅ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប ឲ្យ​ជួយ​អន្តរាគមន៍ ។

    លោក​អធិការដ្ឋាន​នគ​បាល​ស្រុក ក៏​បាន​បញ្ជា​ឲ្យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ទៅ​បាញ់​ទឹក​ពន្លត់ និង​បាន​រលត់​ភ្លើង​ទាំងស្រុង​នៅ​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃ​ដដែល ក៏​ប៉ុន្តែ​ភ្លើង​បាន​ឆាបឆេះ​រថយន្តអស់ទាំង​ស្រុង​ទៅ​ហើយ នៅ​សល់​តែ​គ្រោងឆ្អឹង​គួរ​ឲ្យ​សោកស្តាយ ៕

  • ព្រលឹងជនរងគ្រោះអន្ទងឃា.តកឲ្យសមត្ថកិច្ចចាប់ខ្លួនបានហើយ ករណីចា.ក់សម្លា.ប់បុគ្គលិកហាងម៉ាស្សាគីណេស

    ព្រលឹងជនរងគ្រោះអន្ទងឃា.តកឲ្យសមត្ថកិច្ចចាប់ខ្លួនបានហើយ ករណីចា.ក់សម្លា.ប់បុគ្គលិកហាងម៉ាស្សាគីណេស

    រាជធានី​ភ្នំពេញ ៖ ទីបំផុត ព្រលឹង​ជន​រង​គ្រោះ​បាន​អន្ទង​ជនសង្ស័យ​ជា​ឃា​.​តក​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ឃា​.​ត​កម្ម​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ចា​.​ក់ស​ម្លា​.​ប់​ទៅ​លើ​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង​ម៉ាស្សា​យីហោ គី​ណេ​ស ជាមួយ​គ្នា ខណៈ​ជន​ដៃដល់​ព្យាយាម​គេចខ្លួន​បាន​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ។

    ជនសង្ស័យ​មានឈ្មោះ ថា វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ បុគ្គលិក​ម៉ាស្សា ឃាត់ខ្លួន​នៅផ្ទះ​គ្មាន​លេខ ភូមិ​ពាម ឃុំ​រកា កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

    សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២០ និង​៣០​នាទី នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ គី​ណេ​ស ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​២២Z ផ្លូវ​លេខ​៤២០ ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​អំពើ​ឃា​.​ត​កម្ម​មួយ ដោយ​ជនសង្ស័យ​ម្នាក់​ជា​បុគ្គលិក​ហាង​ម៉ាស្សា បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចា​.​ក់​ទៅ​លើ​បុគ្គលិក​ម្នាក់​ទៀត​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ភ្ជង់​គំរាម​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ហើយ​គេចខ្លួន​បាត់ ។

    បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជា មួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដឹង​ថា ជនសង្ស័យ​បាន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ជា​ស្រុក​កំណើត ។

    ដោយ​មាន​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក​មុខកំពូល ខេត្ត​ណ្តា​ល ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​សម្ភារ​វត្ថុ​តាង​ពាក់ព័ន្ធ​អំពើ​ឃា​.​ត​កម្ម​មួយ​ចំនួន​ផង​ដែរ ។

    ចំពោះ​វត្ថុ​តាង​ទាំងនោះ​រួម​មាន ៖ ទូរស័ព្ទ​ដៃ​ចំនួន​០៥ គ្រឿង កាំបិត​ចុង​ស្រួច​មាន​ដង​ជ័រ ចំនួន​០២​ដើម ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ូ​គី វី​វ៉ា ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1H-9760 .​មួក​សុវត្ថិភាព ចំនួន ០១ ។ ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន និង​ជន​រង​គ្រោះ​ឈ្មោះ ពៅ ជា​មនុស្ស​ស្គាល់គ្នា ហើយ​បាន​មក​ធ្វើ​ការងារ​ជា​បុគ្គលិក​ម៉ាស្សា និង​ស្នាក់​នៅ​ជាមួយ​គ្នា​ទៀត​ផង ។

    ជនសង្ស័យ​បាន​ដាក់​កាំបិត​ក្នុង​កា​តាប​ស្ពាយ​តាម​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទុក​កា​ពារ​ខ្លួន​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​កន្លង​មក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ជន​រង​គ្រោះ រឿង​មិន​ទាក់ទង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ខ្លួន​ក៏​បាន​យក​កាំបិត​ចា​.​ក់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត ដោយ​គំនុំ​គុំ​គួ​ន​ជាមួយ​ជន​រង​គ្រោះ​យូរ​មក​ហើយ មិនតែប៉ុណ្ណោះ ខ្លួន​ពិតជា​បាន​យក​កាំបិត​ភ្ជង់​គំរាមកំហែង​យក​ទូរស័ព្ទ​ពី​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា​ទៀត​ផង ក្នុង​គោលបំណង​យក​លុយ ដើម្បី​បាន​ចាយវាយ ។

    ជនសង្ស័យ​សារភាព​ទៀត​ថា កន្លង​មក​ខ្លួន​ធ្លាប់​ចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​ចំនួន​០១​លើក នៅ​អំឡុង​ឆ្នាំ​២០២៤ ប៉ុន្តែ​មិន​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ទេ ។ ម្តងនេះ​បាន​ភ្លក់​រស់ជាតិ​ហើយ អាច​ជាប់គុក​មួយ​ជីវិត​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ក្នុង​អំពើ​ឃា​.​ត​កម្ម ។ ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

  • តម្លៃ​មាស​អន្តរជាតិ​បន្ត​បំបែក​កំណត់​ត្រា​ថ្មី ៣,០៤២​ដុល្លារ​ក្នុង​១​អោន

    តម្លៃ​មាស​អន្តរជាតិ​បន្ត​បំបែក​កំណត់​ត្រា​ថ្មី ៣,០៤២​ដុល្លារ​ក្នុង​១​អោន

    អន្តរជាតិ ៖ ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ដោយសារ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ភាព​មិន​ច្បាស់លាស់​ពាណិជ្ជកម្ម​ពិភពលោក បាន​ធ្វើ​ឱ្យ​តម្រូវការ​មាស​កើនឡើង​ឥត​ឈប់​ឈរ​។

    តម្លៃ​មាស​អន្តរជាតិ​ស្ថិត​ក្នុង​តម្លៃ ៣,០៣៤​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៥៥​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ បន្ទាប់​ពី​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល ៣,០៤២​ដុល្លារ​ក្នុង​១​អោន នៅ​ក្នុង​ការ​ជួញដូរ​មុន ខណៈ​តម្លៃ​បាន​ទម្លុះ​រនាំង ៣,០០០​ដុល្លារ​ក្នុង​១​អោន​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥​។

    លោក Tim Waterer ប្រធាន​អ្នកវិភាគ​ទីផ្សារ​នៅ​ឯ​ក្រុមហ៊ុន KCM Trade បាន​ថ្លែង​ថា «​បណ្តា​អ្នក​ជួញដូរ​កំពុង​មើល​មាស​ជា​ទ្រព្យសកម្ម​មាន​សុវត្ថិភាព​បំផុត ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច​សកល ដែល​ជំរុញ​ដោយ​សង្គ្រាម​ពន្ធ​។ តាម​រយៈ​ភាព​មិន​ប្រាកដប្រជា​ពាណិជ្ជកម្ម​ពិភពលោក មាស គឺជា​របាំង​ការពារ​ដ៏​រឹង​មាំ​»​។

    អ្នក​វិនិយោគ​កំពុង​តែ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដោយសារ​តែ​ចំណាត់ការ​ពន្ធ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​ត្រូវ​បាន​ចាត់ទុកជា​ទូទៅ​ថា អាច​នឹង​បង្ក​ឱ្យ​មាន​អតិផរណា​។ ចំណែកឯ​ធនាគារកណ្តាល​អា​មេ​រិ​ក ដែល​នឹង​បញ្ចប់​កិច្ចប្រជុំ​គោលនយោបាយ​រយៈពេល​ពីរ​ថ្ងៃ​របស់​ខ្លួន ត្រូវ​បាន​រំពឹង​ថា​នឹង​រក្សា​អត្រា​ការ​ប្រាក់​ឱ្យ​នៅ​ឋិត​ឋេ​រ​ក្នុង​អត្រា​ពី ៤.២៥%-៤.៥០% ។

    «​មាស​» គឺជា​របាំង​ការពារ​ដ៏​រឹង​មាំ​ប្រឆាំង​នឹង​ភាព​មិន​ច្បាស់លាស់​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក ហើយ​តម្លៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​នេះ តែងតែ​ងើបឡើង​នៅ​ក្នុង​ពេល​មាន​អត្រា​ការ​ប្រាក់​ទាប​។

    កត្តា​ផ្សេង​ទៀត ដែល​ជំរុញ​ឱ្យ​តម្លៃ​មាស​កើនឡើង​ខ្ពស់​បែប​នេះ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​លើ​តំបន់​ហ្គា​ហ្សា ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៤០០​នាក់​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​អ៊ី​ស្រា​អែ​ល​បាន​ព្រមាន​ថា ការ​វាយលុក​លើក​នេះ គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ​។

    នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu បាន​ថ្លែង​ថា លោក​បាន​បញ្ជា​ឱ្យ​មានការ​វាយប្រហារ ដោយសារ​ក្រុម​ហា​ម៉ាស់​បាន​បដិសេធ​សំណើរ ដើម្បី​ទទួល​បានការ​ពន្យារពេល​បទ​ឈប់​បាញ់​។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា​ចេញពី​ទីតាំង​គ្រោះថ្នាក់ ហើយ​ផ្លាស់​ទី​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ជាង​មុន​៕ ដកស្រង់ ៖ Reuters

  • រាជរដ្ឋាភិបាល ​នឹង​ពិនិត្យ​ឡើង​វិញ ដើម្បី​ពង្រឹង​ និង​កែ​លម្អរចនាសម្ព័ន្ធ​ប្រព័ន្ធ​អភិបាលកិច្ចនៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

    រាជរដ្ឋាភិបាល ​នឹង​ពិនិត្យ​ឡើង​វិញ ដើម្បី​ពង្រឹង​ និង​កែ​លម្អរចនាសម្ព័ន្ធ​ប្រព័ន្ធ​អភិបាលកិច្ចនៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

    រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង លើ​ការ​ពិនិត្យ​ឡើង​វិញ ​ដើម្បី​ពង្រឹង និង​កែ​លម្អ រចនាសម្ព័ន្ធ ប្រព័ន្ធ​អភិបាលកិច្ច នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឱ្យ​ស្រប​តាម​គោលការណ៍ នៃ​រដ្ឋបាល​ឯកភាព ដែល​បាន​កំណត់​ក្នុង​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

    ការ​ប្រកាស​គាំទ្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​បន្ទាប់​ពី​មាន​សំណើរ​ពី​ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។

    ថ្លែង​ក្នុង​ឱកាស​បិទ​វេទិការវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ស្តី​ពី “​កំណែទម្រង់​វិ​មជ្ឈ​ការ និង​វិ​សហ​មជ្ឈការ ដើម្បី​ចូលរួម​សម្រេច​បានចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០” នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចាត់​ទុក​ថា ការ​ពិនិត្យ​ឡើង​វិញ ដើម្បី​ពង្រឹង និង​កែ​លម្អ រចនាសម្ព័ន្ធ ប្រព័ន្ធ​អភិបាលកិច្ច នៅ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ គឺ​ដើម្បី​ធានា​ឱ្យ​ក្រុមប្រឹក្សា​អាច​ម្ចាស់ ការ​លើ​កិច្ច​ការងារ​គ្រប់គ្រង​មុខងារ ធនធាន និង​មាន​សមត្ថភាព​ដឹកនាំ​សម្របសម្រួល សកម្មភាព ផ្តល់​សេវា​សាធារណៈ និង​ការ​អភិ​វឌ្ឍ​នៅ​ក្នុង​ដែន​របស់​ខ្លួន សំដៅ​ឆ្លើយ​តប ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

    សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ៖ “​ជា​ការ​ពិត​ផ្អែក​តាម កា​រវិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស ទាំង​ផ្នែក​សេដ្ឋកិច្ច នគរូបនីយកម្ម បច្ចេកវិទ្យា​ព័ត៌មាន ការ​បំ​លាស់​ទី របស់​ប្រជាជន មក​កាន់​តំបន់​ទីប្រជុំជន ការ​កើនឡើង​នូវ​តម្រូវការ​សង្គម និង​សម្ពាធ​នៃ​វិបត្តិ ជាស​កល បាន​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​ពិនិត្យ​ និង​កែ​លម្អ​ស្ថាប័ន​រដ្ឋបាល​សាធារណៈ ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​ក្រោម​ជាតិ​” ។

    បន្ថែម​លើ​នេះ សម្តេច​បវរ​ធិ​បតី ​ហ៊ុន ​ម៉ា​ណែ​ត ​ក៏​គូសបញ្ជាក់​ថា ចំពោះ​ការ​កែ​លម្អ ​ស្ថាប័នសាធារណៈ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រាជរដ្ឋាភិបាល បាន​ផ្តល់​ជា​ផែនទី​បង្ហាញផ្លូវ នៅ​ក្នុង​កម្ម វិធី​ជាតិ​ដំណាក់កាល​ទី​២ ​រួច​ហើយ គឺ​ត្រូវ​បន្ត​រៀបចំ​រចនាសម្ព័ន្ធ គ្រប់គ្រង​ និង​មុខងារ​រដ្ឋបាល ថ្នាក់​ក្រោម​ជាតិ​ ៕​

  • ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង៦ល្ងាចសម្រាប់ថ្ងៃទី១៤ ខែមីនា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា គឺ «ល្អណាស់»

    ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង៦ល្ងាចសម្រាប់ថ្ងៃទី១៤ ខែមីនា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា គឺ «ល្អណាស់»

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៥.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។

    ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តសៀមរាប៕