-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្បូងឃ្មុំ

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សរុបចំនួន៨៨៩នាក់។
ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព ក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។
នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំនេះសារជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនអោយបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន ស្ថិរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ។
សម្ដេចតេជោក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នា គាំទ្រដល់ការប្រមូលចំណូល ទាំងផ្នែកពន្ធគយ និងពន្ធដា។ សម្ដេចតេជោ ក៏បានណែនាំឱ្យចូលរួម ថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនេះ សម្ដេចតេជោក៏អោយអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់៕













-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញានិងកីឡា”






-
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅ ព្រះរាជាណាចក្រកម្ពុជា សម្ពាធទាបដែលកើតនៅលើ សមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើ របបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ ព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៕

-
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ ដឹកនាំ កម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់

ស្វាយរៀង៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥០នាទី ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្លូវលំក្រាលខ្សាច់ភ្នំ ស្ថិតនៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ មានមុខសញ្ញាកំពុងធ្វើការជួញដូរគ្រឿងញៀនខុសច្បាប់។
ក្រោយពីទទួលព័ត៌មានរួច លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានធ្វើការស្រាវជ្រាវ និងចុះទៅដល់កន្លែងកើតហេតុ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ តែម ស្រស់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធ្វើតេស្តទឹកម៉ូត្ត លទ្ធផល វិជ្ជមាន(+)។
ដោយមានការអនុញាតពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអនុញាតអោយសមត្ថកិច្ចធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ នៅភូមិ ឃុំ ខាងលើ បានរកឃើញសារធាតុញៀនមួយចំនួន។ សរុបវត្ថុតាងដកហូតរួមមានៈ ម្ស៉ៅក្រាមពណ៌សថ្លា ៨០កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕



-
ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។

ការប្រារព្វ “ទិវាពលកម្មអន្តរជាតិ ១ ឧសភា” រៀងរាល់ឆ្នាំ គឺជាការបន្តនូវប្រពៃណីដ៏ថ្លៃថ្លានៃ “បុណ្យការងាររបស់ជាតិ” ដើម្បីរំព្ញកដល់ការតស៊ូក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត។ ក្នុងន័យនេះ ការប្រារព្វទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” គឺឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាពរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងប្រទេស តាមរយៈការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងអន្តរជាតិ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី២៦ មេសា ២០២៦
ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

















-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ចាមនេះសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។
សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំភ្លេចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។
សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន។
នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ចាម ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់៕









-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មី


នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីអនុញ្ញាតឱ្យឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារព្រឹទ្ធសភាថ្មី ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រx៤៧ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។








-
គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦


មានជនភៀសសឹក២៥.៤០៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន២៤២.២៦៧នាក់ ក្នុងនោះស្រី្ត ១២៧.៨៨៦នាក់ និងកុមារ៧៨.៩០៧នាក់ បន្តស្នាក់នៅជំរំ៕
From 1:00 PM to 6:00 PM on January 4, 2026
An additional 25,407 displaced persons continued to return to their homes. As a result, out of a total of more than 640,000 displaced persons, 242,267 people – including 127,886 women and 78,907 children – remain staying in camps.
-
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ កម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា


ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ កម្ពុជាគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីថៃក៏បានអះអាងថា ខ្លួនគោរពស្មារតីនៃសេចក្តីប្រកាសរួមនេះដូចគ្នា។ ដូច្នេះ ដំណោះស្រាយដែលស្របតាមច្បាប់អន្តរជាតិនឹងកើតមាននៅពេលខាងមុខ។ សូមជនរួមជាតិយើងទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយបញ្ហានេះ៕
👉join t.me/khmermonpostbreakingnews






-
ជនជាតិកូរ៉េរស់នៅកម្ពុជា សង្វេគចិត្តពេលឃើញពលរដ្ឋកម្ពុជាត្រូវរត់ចោលផ្ទះសម្បែងព្រោះតែសង្គ្រាម និងអធិដ្ឋានសុំឱ្យសង្គ្រាមត្រូវបានបញ្ចប់


(បន្ទាយមានជ័យ)៖ សង្គ្រាមដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់ហែលឆ្លងក្នុងអតីតកាល តែងតែខ្លាចរអា និងតែងតែប្រាថ្នាចៀសឆ្ងាយនោះ បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីកងទ័ពថៃ បើកការឈ្លានពានយ៉ាងកម្រោលឃោរឃៅនៅឆ្នាំ២០២៥នេះ។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល២០ថ្ងៃនេះ ដែលសង្គ្រាមឈ្លានពានជាលើកទី២បានឆាបឆេះឡើង ហើយមិនទាន់រលត់ទៅវិញនោះទេ បើទោះបីសម្រែកដង្ហោយហៅយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋកម្ពុជាត្រូវបានបន្លឺឡើងយ៉ាងណាក៏ដោយនោះ។ រយៈពេល២០ថ្ងៃនៃសង្គ្រាមឈ្លានពានលើកទី២ ពីសំណាក់កងទ័ពថៃ បាននិងកំពុងបង្កវិនាសកម្មយ៉ាងខ្លោចផ្សាបំផុត ប្រជាពលរដ្ឋកម្ពុជាជាជនស៊ីវិលជាង ៣០នាក់ បានស្លាប់ ជិត ១០០នាក់ បានរងរបួស ខណៈដែលមនុស្សជាងកន្លះលាននាក់ រត់ចោលផ្ទះសម្បែង ហើយកំពុងផ្ញើវាសនាតាមទីអារាម និងសាលារៀនយ៉ាងខ្លោចផ្សាបំផុត។
មានផ្ទះតែមិនអាចនៅ គឺជាសោកនាដកម្មជីវិតដ៏ខ្លាំងក្លាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់ជួបរួចមកហើយកាលពីជាង៤០ឆ្នាំមុន ហើយមិនប្រាថ្នាចង់ឃើញទៀតនោះឡើយ។ តែពេលនេះវាបានវិលត្រឡប់មកគ្របសង្កត់ជោគវាសនាប្រជាពលរដ្ឋខ្មែរជាថ្មី។
លោក គីម យ៉ុងអ៊ុក មានឈ្មោះជាខ្មែរ គីម សុខឧត្តម ប្រធានអង្គការ ហាឆាន់ខាំ (កម្ពុជាសរសើដំកើងព្រះ) បានសម្តែងដួងចិត្តខ្លោចផ្សារយ៉ាងក្រៃលែងនៅពេលបានឃើញសោកនាដកម្មលើប្រជាពលរដ្ឋខ្មែរព្រោះតែសង្គ្រាមមួយនេះ។
លោក គីម យ៉ុងអ៊ុក បានមករស់នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ លោកបានឃើញច្បាស់ពីជីវិត សណ្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាជាតិសាសន៍មួយដ៏ស្លូតត្រង់។
លោក គីម យ៉ុងអ៊ុក បានសម្តែងក្តីសង្វេគអាណិតអាសូរ និងឈឺចិត្តជាខ្លាំងចំពោះប្រជាពលរដ្ឋដែលត្រូវឃ្លាតឆ្ងាយផ្ទះសម្បែងព្រោះតែសង្គ្រាមយ៉ាងដូច្នេះ «នៅពេលដែលខ្ញុំឃើញជម្លោះនៅព្រំដែនរវាងកម្ពុជា និងថៃ ខ្ញុំពិតជាឈឺចាប់ខ្លាំងមែនទែន។ ឥឡូវយើងបានឃើញហើយ ប្រជាពលរដ្ឋដោយសារតែសង្គ្រាម គាត់ត្រូវចាកចេញពីផ្ទះ ហើយភៀសសឹកមកដល់ទីនេះ។ ខ្ញុំពិតជាឈឺចាប់ណាស់ ផ្ទះរបស់ពួកយើងមានសារៈសំខាន់ យើងត្រូវមើលថែផ្ទះរបស់យើង យើងត្រូវនៅប្រកបរបរផ្សេងៗ។ ប៉ុន្តែព្រោះតែសង្គ្រាមធ្វើឱ្យពួកគាត់មកដល់ទីនេះ ខ្ញុំពិតជាឈឺចិត្តណាស់»។
លោក គីម យ៉ុងអ៊ុក បានមើលឃើញច្បាស់ពីវិនាសកម្មនៃសង្គ្រាមចំពោះជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកជឿលើព្រះយេស៊ូគ្រឹស្ត លោក គីម យ៉ុងអ៊ុក បានអធិដ្ឋានដល់ព្រះយេស៊ូប្រទានពរឱ្យសុខសន្តិភាពកើតមានឡើងវិញសម្រាប់កម្ពុជា និងថៃ។
«ទី១ជាក្តីអធិដ្ឋានរបស់ខ្ញុំនោះ មិនមែនប្រទេសណាមួយឈ្នះសង្គ្រាមនោះឡើយ។ ប្រទេសទាំងពីរត្រូវមានក្តីស្រឡាញ់រវាងគ្នា ខ្ញុំកំពុងអធិដ្ឋានឱ្យទាំងសងខាងបានយល់ពីគ្នា បានរំងាប់ចិត្តដែលចង់មានបញ្ហាជាមួយគ្នា យកក្តីស្រឡាញ់ដាក់មុខ ហើយដោះស្រាយជាមួយគ្នា។ ដូច្នេះអ្វីដែលជាការអធិដ្ឋាន ខ្ញុំតែងបួងសួងទៅព្រះជាម្ចាស់កុំឱ្យមានសង្គ្រាម ហើយជួយឱ្យរស់នៅបានល្អជាមួយគ្នា»។ នេះជាការអធិដ្ឋានរបស់លោក គីម យ៉ុងអ៊ុក។
សូមបញ្ជាក់ថា ជាមួយនឹងក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋរងគ្រោះព្រោះសង្គ្រាមនេះ លោក គីម យ៉ុងអ៊ុក បានចូលរួមធ្វើសកម្មភាពមនុស្សធម៌ចែកអំណោយជាស្បៀងអាហារ និងម្ហូបអាហារដល់ជនភៀសសឹកដែលកំពុងរស់នៅតាមជំរំជនភៀសសឹកផងដែរ៕






































