ជាបន្តបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី



ការជួបសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡេីយ។

ព្រមជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតបានធ្វេីការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ព ដេីម្បីដឹងសុខទុក្ខ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត អាចនឹងជួយដោះស្រាយ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសេីរ។

នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយេីង ដែលបានលះបង់អាយុជីវិតដេីម្បីជាតិ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ ដែលមិនទុកវីរកងទ័ព និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡេីយ។

ខេត្តកំពង់ធំ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

Leave a comment