
មួយរយៈនេះកាន់តែវិលមុខហើយសម្រាប់ក្រុមប្រឆាំងផ្កាប់មុខ គ្មានគិតប្រយោជន៍ជាតិនៅក្រៅប្រទេស ដែលត្រូវបានគេឃើញថា ក្រុមប្រឆាំងជ្រុលនិយមទាំងអស់នោះកាន់តែស្រែករិះគន់ និងបំផុសអោយពលរដ្ឋប្រឆាំងរដ្ឋាភិបាល ប៉ុន្តែសមាជិករបស់ខ្លួនកាន់តែផ្តាច់ខ្លួននិងស្នើសុំចូលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
ថ្មីៗនេះ គេអង្កេតឃើញថា ប្រជាពលរដ្ឋដែលជាអតីតៈសមាជិកគណបក្សប្រឆាំងកំពុងបានសម្រុកចូលរួមជីវៈភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ស្ទើទាំងស្រុងទៅហើយ។ ព្រោះប្រជាពលរដ្ឋបច្ចុប្បន្នសម័យទំនើបបែបឌីជីថល បានឃើញ និងដឹងយ៉ាងច្បាស់ថា តើអ្នកណាជាអ្នកស្នេហាជាតិ និងស្នេហាប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ការចាកចេញពីក្រុមប្រឆាំងក្រៅប្រទេស ហើយចូលរួមជីវភាពគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីកំសោយរបស់ក្រុមប្រឆាំងច្រុលនិយមទាំងអស់នោះ ហើយបានដឹងយ៉ាងច្បាស់ថា តើគណបក្សណាធ្វើដើម្បីពលរដ្ឋ និងប្រទេសជាតិយ៉ាងពិតប្រាកដ។
ជាក់ស្តែងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤នេះ សមាជិកអតីតៈគណបក្សប្រឆាំងចំនួន៣ ជាង៤០រូប បានផ្តាច់ខ្លួនចេញពីក្រុមប្រឆាំង និងស្នើសុំចូលរួមជីវភាពនយោយបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហែម ប្រសើរ ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាជំនួយការផ្ទាល់របស់សម្តេចអគ្គមហាបវរធិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទទួលស្វាគមន៍អតីតៈសមាជិកអតីតៈគណបក្សប្រឆាំងសង្គ្រោះជាតិ គណបក្សភ្លើងទៀន និងគណបក្សហ៊ុនស៊ិនប៊ិច ទាំងជាង៤០រូបនេះ។

លោក ហែម ប្រសើរ បានធ្វើការស្វាគមន៍សម្រាប់ប្រជាពលរដ្ឋទាំងជាង៤០រូបនេះយ៉ាងកក់ក្តៅ លោក ហែម ប្រសើរ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើសួរសុខទុក្ខដល់ពលរដ្ឋទាំងជាង៤០រូបជាងនេះផងដែរ។
លោក ហែម ប្រសើរ បានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មានគណបក្សនយោបាយច្រើន ធ្វើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ។ ទោះយ៉ាងសូមស្វាគមន៍សម្រាប់ពុកម៉ែប្អូនទាំងជាង៤០ជាងនេះ ដែលបានគិតត្រូវធ្វើត្រូវ នឹងវិលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីទៅកាន់ការអភិវឌ្ឍន៍រីកចំរើននាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ហែម ប្រសើរ ជាមួយនិងពលរដ្ឋបានរួមគ្នាស្រែកជ័យឃោសប្តេជ្ញាគាំទ្រសារពិសេសរបស់សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ និងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមទាំងធ្វើការថ្កោលទោសដាច់ខាតដល់ជនណាដែលចោទប្រកាន់ទៅរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ខេត្តទៅអោយបរទេស៕



