ក្រសួងមហាផ្ទៃ​ច្រានចោល​ព័ត៌មាន​ស្វែងរក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​ ​ដែល​បាត់ខ្លួន​

នាយ​ឧត្តមសេនីយ៍​ ​ឈុំ​ ​សុជាត​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ ​ដែល​លើកឡើង​ថា​ ​បំណែក​ឧទ្ធម្ភាគចក្រ​ ​ដែល​បាត់​ដំណឹង​នៅ​ជួរភ្នំ​ក្រ​វ៉ា​ញ់ ​ត្រូវ​បាន​រក​ឃើញ​។​

​សូម​បញ្ជាក់​ថា​ ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ​ត្រូវ​បាន​បាត់​ដំណឹង​ ​នៅ​តំបន់​ភ្នំ​ជួរ​ក្រវាញ​ ​រវាង​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់​ ​និង​ខេត្ត​កោះ​កុង​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​ខណៈ​កំពុង​ហ្វឹកហ្វឺន​។​

បើ​តាម​ ​នាយ​ឧត្តមសេនីយ៍​ ​ទៀ​ ​សីហា​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​, ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ ​មាន​មនុស្ស​២​នាក់​ ​គឺ​អ្នក​បើកបរ​ ​១​នាក់​ ​និង​ជំនួយ​ការ​បើកបរ​ ​១​នាក់​៕​

​តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​ ​លោក​ ​ឈុំ​ ​សុជាត​ ​បាន​អះអាង​ថា​៖​ ​«​រហូតមកដល់​ល្ងាច​ថ្ងៃ​ទី​១​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​មិនទាន់​រក​ឃើញ​ឧទ្ធម្ភាគចក្រ​ ​ដែល​បាន​បាត់​ដំណឹង​នៅ​តំបន់​ជួរភ្នំ​ក្រ​វ៉ា​ញ​នៅឡើយ​ទេ​ ​ខណៈ​អង្គភាព​ពាក់ព័ន្ធ​កំពុង​រុករក​យ៉ាង​យកចិត្តទុកដាក់​បំផុត​»​។​

​លោក​បាន​បញ្ជាក់​ថា​ ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ទាំងនោះ​ ​គឺជា​ដំណឹង​ក្លែងក្លាយ​ប៉ុណ្ណោះ​ ​ហើយ​លោក​បាន​ស្នើ​ដល់​សាធារណជន​ ​កុំ​មានការ​ភាន់​ច្រ​លំ​ ​៕

Leave a comment