
ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ និងរួតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ គឺថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ធម្មជាតិ ប្រាសាទអង្គរវត្ត នាពេលព្រឹកផងដែរ។
ជាក់ស្តែង រយៈពេល២ថ្ងៃ គឺនៅព្រឹកថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជិត៦០.០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្តនេះ ។ គេសង្កេតឃើញថា នៅថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ ៕








